Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្ដ៣គ្រឿងបុកគ្នាផ្ទុះឆេះនៅខេត្ត​ព្រៃវែង របួសធ្ងន់ស្រាល៣នាក់

គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យផ្ទុះឆេះរថយន្ត

ព្រៃវែង – យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា នៅ​រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ មានករណីរថយន្ត​ចំនួន៣គ្រឿងបានបុក​គ្នា​នៅ​ក្បែរ​ក្រុងព្រៃវែង ដោយ​បណ្តាល​ឲ្យ​រថយន្ត​ចំនួន២គ្រឿងផ្ទុះឆេះ ព្រមទាំង​មាន​មនុស្ស​ចំនួន៣នាក់បានរងរបួសធ្ងន់ និង​ស្រាល។

គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យផ្ទុះឆេះរថយន្ត

សមត្ថកិច្ចថា មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងបានបើករំលោភចូលផ្លូវអាទិភាពរបស់រថយន្ត២គ្រឿងទៀត ទើបបណ្ដាលឲ្យបុកគ្នាពេញទំហឹង និងផ្ទុះឆេះរថយន្ត២គ្រឿងខូចខាតស្ទើរទាំងស្រុង ចំណែកមនុស្ស ២នាក់ រងរបួសបាក់ជើង និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អក្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលឆេះរថយន្តទាំង២គ្រឿងយ៉ាងសន្ធោសន្ធៅនោះ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់​៕

_

_

_

Advertisement
Advertisement