Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញ​អ្នកវិជ្ជមាន​កូវីដ​១៩ចំនួន ២នាក់​នៅ​សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ

បុរសជនជាតិចិនដែលរកឃើញវិជ្ជមានកូវីដ១៩

ភ្នំពេញ – រដ្ឋបាលខណ្ឌឫស្សីកែវ នៅរសៀល​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ គេបានទៅនាំយកអ្នកជំងឺកូវីដ​១៩​ចំនួន​២នាក់ ដើម្បីទៅធ្វើការ​ព្យាបាល។

បុរសជនជាតិចិនដែលរកឃើញវិជ្ជមានកូវីដ១៩

មនុស្ស២នាក់នោះ ម្នាក់ជាបុរសជនជាតិខ្មែរ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និង​ម្នាក់ទៀតជាបុរសជនជាតិចិន អាយុ៣៦ឆ្នាំ រស់នៅអគារ secret garden camko ប្លុកកាំកូស៊ីធី ស្ថិតក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ។

បច្ចុប្បន្ននេះ មនុស្សទាំង០២នាក់នេះ បានបញ្ជូនទៅព្យាបាលនៅ មណ្ឌលចត្តាឡីស័កព្រែកព្នៅ ។ ចំណែកឯ កន្លែងស្នាក់នៅទាំង០២ទីតាំងខាងលើ ត្រូវបានបិទ មិនអោយមានការចេញចូលជាសាធារណៈឡើយ៕

_

_

Advertisement
Advertisement