Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវកុំឲ្យ​មាន​ការ​ចល័តចេញចូលក្រុងព្រះសីហនុ

ព្រះសីហនុ – រដ្ឋបាលខេត្តព្រះសីហនុ​នៅ​រសៀលថ្ងៃនេះ បានធ្វើ​ការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ ក៏​ដូចជា​ជនបរទេស សូម​កុំ​ធ្វើ​ដំណើរ​ចល័ត​ពីខេត្តព្រះសីហនុ​ទៅ​រាជធានីភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ឬពីក្រុង​ស្រុក​នានា​មក​ក្រុង​ព្រះសីហនុ ដោយ​ត្រូវ​ស្នាក់​នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ បើ​មិន​មាន​ការ​ចាំ​បាច់​កុំ​ចេញក្រៅ។

ការ​អំពាវនាវ​នេះ គឺដោយ​សារ​តែ​មានកំណើន​អ្នក​ឆ្លង​វីរុសកូវីដ​១៩ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ត​នេះ ដែលធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

គិត​មក​ត្រឹម​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ លទ្ធផល​ធ្វើ​តេស្ត​វត្ថុ​សំណាក​លើជនបរទេស​ដែលស្នាក់​នៅ​ខេត្ត​ព្រះសីហនុ​មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ បាន​កើន​ឡើង​ដល់ចំនួន ៨នាក់ ហើយ​ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​សម្រេច​ផ្អាក​សកម្មភាពអាជីវកម្ម​លើទីតាំង​ពាក់ព័ន្ធ​ចំនួន​៦កន្លែងផងដែរ រួមមាន៖ សណ្ឋាគារ​ជីនប៉ី​ទាំង ៣សាខា, អគារ​ស្នាក់​នៅ​រួម​វ៉ាន់ឃីឆឹង របស់​ក្រុមហ៊ុន​ជីងប៉ី, សណ្ឋាគារហ័ងហ្គ័នជាយី និង​អគារ​ស្នាក់នៅ​រួម វីន ភ្យូឈ័រ ខុនដូ៕

Advertisement
Advertisement