Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនបរទេស​ដែល​ស្នាក់​ និង​ធ្វើ​ការ​នៅកម្ពុជា​ នឹងទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ខូវិដ​ ១៩ ដោយ​ឥត​គិត​ថ្លៃ​

ភ្នំពេញ – ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់​កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១ថា ជនបរទេស​ទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការ​នៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។

ជាមួយ​គ្នា​នេះ ​ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ក៏​បាន​លេីកឡេីងដែរថា ​រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់៕

Advertisement
Advertisement