Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ ក្រោយមានការ​ប៉ះទង្គិច​គ្នា​រវាង​បាតុកម្មគាំទ្រ និងបាតុកម្មប្រឆាំង​

ក្រុមបាតុករប៉ះទង្គិចគ្នា

យ៉ាំងហ្គន – ក្រុមអ្នកគាំទ្រ ទាហានមីយ៉ានម៉ា និង ក្រុមបាតុករប្រឆាំងនិងការគ្រប់គ្រងដោយយោធា បានប៉ះទង្គិចគ្នា បង្កឲ្យស្ថានភាពកាន់តែតានតឹង កាន់តែខ្លាំង ។ ក្រុមអ្នកគាំទ្រយោធាបំពាក់ដោយអាវុធដើម្បីវាយប្រហារទៅលើក្រុមបាតុករ ប្រឆាំង នៅទីក្រុង​ Yangon ​កាលពីថ្ងៃទី​២៥ខែកុម្ភៈ។

ក្រុមបាតុករប៉ះទង្គិចគ្នា

ស្ថានភាពខាងលើ បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពីវិបត្តិនៅក្នុងប្រទេសនេះកាន់តែធ្ងន់ជាងមុន​។ ជាមួយគ្នានេះបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន បានព្យាយាមស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់ វិបត្តិនៅប្រទេសមីយ៉ានម៉ា​។

កាលពីថ្ងៃទី ២៥ខែកុម្ភៈនោះដែរ ចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់នៅមីយ៉ាន់ម៉ាមួយចំនួន ដែលពាក់ព័ន្ធទៅនឹងរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃទី០១ ខែកុម្ភៈ។

ក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា ទណ្ឌកម្មត្រូវដាក់ទៅលើ មន្ត្រីយោធាមីយ៉ាន់ម៉ាសរុបចំនួន ០៦រូបទៀត បន្ថែមពីលើមន្ត្រីយោធា ១៩រូប ដែលមានឈ្មោះក្នុងបញ្ជីជាស្រេច។ ក្រសួងពាណិជ្ជកម្មអង់គ្លេស នឹងធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដោយមិនត្រូវឲ្យអង់គ្លេសធ្វើពាណិជ្ជកម្មណាមួយ ជាមួយក្រុមហ៊ុនដែលជាកម្មសិទ្ធិ របស់យោធាមីយ៉ាន់ម៉ានោះឡើយ។

ក្រុមបាតុកតវ៉ាឲ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអាប (Dominic Raab) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «កញ្ចប់នៃវិធានការថ្ងៃនេះ ជាការផ្ញើសារដ៏ច្បាស់លាស់ទៅកាន់របបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ាថា អ្នកដែលរំលោភបំពានសិទ្ធិមនុស្ស ត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន, ហើយយោធាត្រូវតែប្រគល់អំណាច ទៅឲ្យរដ្ឋាភិបាលដែលប្រជាជន បានបោះឆ្នោតគាំទ្រគាំទ្រនោះវិញ»។

គួរបញ្ជាក់ថា នៅមុនការដាក់ទណ្ឌកម្ម ពីសំណាក់ចក្រភពអង់គ្លេសខាងលើនេះ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នៅក្នុងកិច្ចប្រជុំមួយនៃរដ្ឋាភិបាលថ្មីរបស់លោក បានអំពាវនាវឱ្យមន្ត្រីនានា ផ្ដោតជាសំខាន់លើការកាត់បន្ថយការនាំចូល ហើយបង្កើនការនាំចេញ។ មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងប្រកបដោយថាមពល ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងសម្ពាធ ព្រមទាំងទណ្ឌកម្មពីសំណាក់បណ្ដាប្រទេសលោកខាងលិច ជុំវិញការបង្រ្កាបក្រុមបាតុករ ដែលកំពុងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារ៕

Advertisement
Advertisement