Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខណ្ឌឬស្សីកែវ រកឃើញ​អ្នក​ជំងឺកូវីដ​១៩ ម្នាក់ទៀត

ភ្នំពេញ – អភិបាលខណ្ឌឬស្សីកែវ បាន​ឲ្យដឹង​នៅ​ថ្ងៃនេះថា នៅយប់ថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២១​ និង​ ០០នាទី​ នៅចំនុចផ្ទះលេខ១១៣២​ ផ្លូវបេតុង​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានករណីអ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត ជាបុរស អាយុ​៣៩ឆ្នាំ​ (ត្រូវជាប្តីរបស់ស្ត្រី អាយុ៣៦ឆ្នាំ) ដែលមានអាសយដ្ឋានខាងលើ។

បច្ចុប្បន្ន​នេះ អ្នកវិជ្ជមានជម្ងឺកូវីដ១៩ខាងលើ ត្រូវបានគ្រូពេទ្យ នាំយកតាម រថយន្តសាមុយបញ្ចូនទៅព្យាបាលនៅ មណ្ឌល​ចត្តាឡីស័កព្រែកព្នៅ។

ជាមួយ​គ្នា​នេះ រដ្ឋបាលខណ្ឌប្ញស្សីកែវ ក៏​បានប្រកាស​បំភ្លឺដែរថា អាជ្ញាធរ​ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦នោះទេ ហើយថា ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ៕

Advertisement
Advertisement