Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរចាក់ខ្សាច់ថ្មី កែលម្អសោភ័ណ្ឌភាព​ឆ្នេរ​អូរឈើទាល

ព្រះសីហនុ – រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃសុក្រ (២៦ កុម្ភៈ) បានរៀបចំធ្វើការ​ឈូសឆាយសម្អាត និងចាក់បំពេញខ្សាច់នៅឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីកែលម្អ សោភ័ណភាពឆ្នេរខ្សាច់ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថា ខ្សាច់ដែលបានចាក់នៅលើឆ្នេរសាធារណៈអូរឈើទាល គឺ​ចាក់កន្លែងដែលមានសភាពមិនស្មើ និងមានពណ៍ខ្មៅ, ហើយ​ខ្សាច់នេះបានមកពីការសុំគេចំនួនជាង១០០ឡានធំ ដោយ​បានចាប់ផ្តើមចាក់និងឈូសសម្អាតកាលពីថ្ងៃទី២៦ខែកុម្ភៈ។

ការចាក់បន្ថែមខ្សាច់ដើម្បីកែលម្អឆ្នេរនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា នឹងត្រូវធ្វើនៅគ្រប់ឆ្នេរដែលមានសភាពមិនស្អាតល្អ តែចំពោះមុខ គឺចាក់នៅឆ្នេរអូរឈើទាលសិន។

គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​ឆ្នេរខ្សាច់និងឆ្នេរថ្ម(ពយ) ប្រវែងប្រមាណជា១៤គីឡូម៉ែត្រ ក្នុងនេះមានឆ្នេរខ្សាច់ប្រវែងប្រមាណជា៩គីឡូម៉ែត្រ៕

Advertisement
Advertisement