Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះមហាក្សត្រ យាងទៅ​ពិនិត្យព្រះរាជសុខភាព​នៅ​ប្រទេសចិន

ភ្នំពេញ – នៅព្រឹក​ថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១នេះ ​ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាងចាកចេញពីប្រទេស​កម្ពុជា ទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

ថ្វាយព្រះរាជដំណើរ​ព្រះករុណា​នៅព្រឹកមិញ​នេះ គេ​ឃើញ​មាន​វត្តមាន​ សម្តេច សាយ ឈុំ​ ប្រធានព្រឹទ្ធិសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង​មន្រ្តីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួនទៀត៕

Advertisement
Advertisement