Connect with us

Hi, what are you looking for?

អន្តរជាតិ

សឹង្ហបុរី អំពាវនាវដល់មេដឹកនាំរដ្ឋប្រហារភូមា ឲ្យបញ្ឈប់ភាពឃោរឃៅទៅលើជនស៊ីវិល

សាំងហ្គាពួ ៖ ដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបុរីលោក វីវៀន បាឡាក់គ្រីនណាន កាលពីថ្ងៃចន្ទទី ១ ខែមីនា បានអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំងដ៍សាហាវទៅលើជនស៊ីវិល និងការដោះលែងជាបន្ទាន់នូវទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំនយោបាយដទៃទៀត។ នេះបើតាមការចុះផ្សាយរបស់CAN នាថ្ងៃទី ២ មីនា នេះ ។

(រូបតូច) លោក វីវៀន បាឡាក់គ្រីនណាន និងការប៉ះទង្គិចគ្នា​រវាងបាតុករ និងក្រុមយោធាភូមា

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរមីយ៉ាន់ម៉ាបានបង្ក្រាបការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធា។

ថ្លែងក្នុងអំឡុងកិច្ចពិភាក្សាដេញដោល នៃគណៈកម្មការផ្គត់ផ្គង់ការបរទេស នៃក្រសួងការបរទេស (MFA) លោកបណ្ឌិត បាឡាក់គ្រីនណាន បានមានប្រសាសន៍ថា ការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាក្តីកង្វល់យ៉ាងខ្លាំងចំពោះប្រទេសសឹង្ហបុរី និងក្រុមគ្រួសារ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

លោកថា“ អាទិភាពបន្ទាន់គឺ បញ្ឈប់រាល់អំពើហឹង្សានិងការប្រើប្រាស់កម្លាំងដ៍សាហាវ និងដើម្បីឈានជើងចេញពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅ ៗ ” ៕

Advertisement
Advertisement