Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប៉ុន្មានថ្ងៃនេះ នឹងមានភ្លៀងពីខ្សោយទៅខ្លាំង ក្រសួងឲ្យ​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ខ្យល់​កន្រ្តាក់អំឡុងថ្ងៃទី៣-៤ មីនា

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ពេលនេះ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កម្រិតសម្ពាធទាបខ្សោយ ជាមួយ​នឹង​បម្រែ​បម្រួល នៃទិសខ្យល់ ដែល​វា​គឺជា​អន្តកាល​ពីរដូវរំហើយ មក​រដូវប្រាំង ដែលអាច​បង្ក​ឲ្យ​មាន​ជា​បាតុភូត​កំណកក្នុងបរិយាកាសនៅ​តាម​តំបន់​មួយ​ចំនួន។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាល មានសីតុណ្ហភាពពី ២៣ ទៅ​៣៦អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយ​ទៅខ្លាំង ពិសេស​នៅបណ្តាខេត្ត​ភាគ​ពាយ័ព្យ។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​មានពី ២៣ ទៅ៣៦អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយ​ ទៅខ្លាំង។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាព​មានពី ២៣ ទៅ៣៥អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយ​ទៅខ្លាំង។

ក្នុងនោះដែរ ក្រសួងធនធានទឹក ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​យក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន នូវ​បាតុភូត​ខ្យល់កន្រ្តាក់ ដែលអាច​កើតមាន​ក្នុង​អំឡុងថ្ងៃទី៣-៤ ខែមីនា៕

Advertisement
Advertisement