Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងរបស់ COVAX នឹង​ដឹក​មក​ដល់​កម្ពុជា នៅល្ងាចថ្ងៃនេះ

អង្គការយូនីសេហ្វ បាន​ឲ្យដឹង​នៅ​លើទំព័រហ្វេសប៊ុករបស់ខ្លួនថា វ៉ាក់សាំង COVAX ជាលើកដំបូងនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២ ខែមីនា នេះ វេលាម៉ោង ៧ និង៥០នាទីល្ងាច។

បើតាម​ការប្រកាសរបស់ក្រសួងសុខាភិបាល​កម្ពុជា វ៉ាក់សាំងដែល​នឹងដឹក​មក​ដល់​កម្ពុជា​នៅ​ល្ងាចថ្ងៃនេះ គឺជា​ប្រភេទ អាស្រ្តាហ្សឺណិកា មានចំនួន ៣២៤.០០០ ដូស ផលិតដោយ​វិទ្យាស្ថានសេរ៉ូម នៃ​ប្រទេស​ឥណ្ឌា។

នៅល្ងាចនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា នឹងអញ្ជើញ​ចូល​រួមពិធីប្រគល់-ទទួល នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ៕

Advertisement
Advertisement