Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៣២៤,០០០ដូសជាលើកដំបូង បានដឹក​មក​ដល់​កម្ពុជាហើយ

វ៉ាក់សាំង​កូវីដ​១៩ ប្រភេទ AstraZeneca ដែល​ផ្តល់​ដោយ COVAX ចំនួន ៣២៤,០០០ដូស ជា​លើកដំបូង បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅព្រលប់ថ្ងៃទី២ ខែមីនា ឆ្នាំ​២០២១នេះ។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ បានលើកឡើងថា​ COVAX គឺជាគំនិតផ្ដួចផ្ដើមសកលតែមួយគត់ដែលធ្វើការដើម្បីធានាឲ្យមនុស្សគ្រប់រូបទទួលបាននូវវ៉ាក់សាំងកូវីដ១៩ ស្មើរៗគ្នា ដោយមានការដឹកនាំកម្មវិធីដោយ Gavi ដែលជាសម្ព័ន្ធថ្នាំបង្ការសកល សម្ព័ន្ធវានុវត្តន៍ត្រៀមឆ្លើយតបចំពោះការរាលដាលនៃជំងឺឆ្លង (CEPI) អង្គការសុខភាពពិភពលោក និងស្ថាប័នដទៃជាច្រើនទៀត។

យោងតាមសេចក្តីប្រកាសអំពីការបែងចែកវ៉ាក់សាំងកូវីដ១៩ របស់COVAX នាពេលថ្មីៗនេះ ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំងសុរប ចំនួន ១,២៩៦,០០០ដូស។

នៅថ្ងៃនេះក្រោមការជួយគាំទ្រពីចក្រភពអង់គ្លេស តាមរយះCOVAX ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ AstraZeneca ចំនួន ៣២៤,០០០ដូសជាលើកដំបូង៕

Advertisement
Advertisement