Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រជាពលរដ្ឋយកគ្រាប់មីនតោន​ ដែលរកឃេីញនៅក្នុងដីចំការ មកចងព្យួរនៅមែកឈេីក្បែរផ្លូវ កុំឲ្យសុីម៉ាក់ពិបាករាវរុករក!

លោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់​មីន​កម្ពុជា នៅព្រឹក​ថ្ងៃនេះ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយថា ប្រជាពលរដ្ឋបានយកគ្រាប់មីនតោន​ ដែលពួកគាត់រាវរុករកឃេីញនៅក្នុងដីចំការរបស់គាត់មកព្យួរនៅមែកឈេីក្បែរផ្លូវហ្នង​! កុំឱ្យក្រុមជំនាញសុីម៉ាក់ពិបាករាវរុករក!?

លោកថា នៅពេលហៅពួកគាត់មកជួប​ គាត់បានប្រាប់ថា​ ពួកគាត់បានប្រមូលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះពីដីចំការរុករានថ្មីរបស់ពួកគាត់ស្អាតអស់ហេីយ​ គ្មានបញ្ហាគ្រាប់មីនកប់ដីស្អីទៀតទេ​។ គាត់ថាពួកគាត់ក៏មានជំនាញរឿងមីននេះ​ទាំងដាក់ទាំងដោះ​ ចេះតាំងពេលធ្វេីទាហាននៃថ្ងៃចូលទ័ពឯណោះកុំព្រួយពេក!​ សុីម៉ាក់គ្រាន់តែជួយយកទៅកំទេចចោល​ បានហេីយមិនបាច់ពិបាកអីទេ!!

ជាការឆ្លេីយតបជាមួយការអះអាងរបស់ពួកគាត់​ថា “​គ្មានបញ្ហាគ្រាប់មីនទៀតទេដីនេះ​ ព្រោះពួកគាត់កកាយយកអស់ហេីយនោះ”​ កំលាំងក្រុមជំនាញសុីម៉ាក់ក៏ចាប់ផ្តេីមបេីកផ្លូវសុវត្ថិភាពរាវចូលក្នុងតំបន់ដីនេះ​ ក៏ប្រទះឃេីញគ្រាប់មីនតោនកប់ក្នុងដីចំនួន២គ្រាប់ទៀត​ និងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមួយចំនួនទៀត​។

ភ្លាមៗនោះពួកគាត់ចាប់ផ្តេីមយកដៃអេះក្បាលនិងបន្ទោសគ្នាគាត់ថា​ “ថាប្រយត្ន័សល់ផ្ទុះងាប់​ សល់មែន”!! ។ រួចដេីរគេចខ្លួនបាត់ស្រមោលតែម្តងទៅ! ទុកឲ្យ​កំលាំងសុីម៉ាក់បន្តភារកិច្ចរបស់ខ្លួនតាមនីតិវិធី។

ជាថ្មីម្តងទៀត​ លោក ហេង រតនា ក៏​បានធ្វើ​ការអំពាវនាវប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការប្រថុយប្រថានឈូសឆាយ​ និងរុករានដីតំបន់មានសំណល់គ្រាប់មីន​ ដោយគ្មានការបោសសំអាតគ្រាប់មីនពីអង្គភាពជំនាញ​ ព្រោះនឹងបង្កគ្រោះថ្នាក់ស្លាប់ខ្លួនឯង​ និងអាចបង្កស្លាប់របួសអ្នកដទៃ​ ព្រមទាំងខាតបង់ទ្រព្យសម្បតិ្តផងដែរ៕

Advertisement
Advertisement