Connect with us

Hi, what are you looking for?

ក្នុងស្រុក

កន្លែងកែភេទខុសច្បាប់​នៅ​ក្បែរ​ស្ថានទូតចិន សមត្ថកិច្ចចុះបង្រ្កាប រកឃើញ​ផលិតផលក្លែងក្លាយជាច្រើន​មុខ

សមត្ថកិច្ចចម្រុះនៅព្រឹក​ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២១នេះ បានចុះបង្រ្កាបទីតាំងកែភេទមួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ស្ថានទូតចិន ក្នុង​សង្កាត់ទំនប់​ទឹក ខណ្ឌបឹងកេងកង ដោយ​រកឃើញនូវ​ផលិតផល​ក្លែង​ក្លាយ និង​គ្មាន​ច្បាប់អនុញ្ញាត​មួយ​ចំនួន។

បើតាម​សមត្ថកិច្ចថា ទីតាំង​លួចលាក់កែភេទនេះ គឺជ្រកក្រោមអាជីវកម្មកែសម្ផស្ស ដោយប្រើប្រាស់ផលិតផលក្លែងក្លាយ និងឱសថផ្សេងៗ គ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

យ៉ាងណាក៏ដោយ ផលិតផលក្លែងក្លាយ និងឱសថដែលគ្មានការអនុញ្ញាតនោះ ត្រូវបានសមត្ថកិច្ចដកហូតយកទៅលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Advertisement
Advertisement