Connect with us

Hi, what are you looking for?

អន្តរជាតិ

ការប៉ះទង្គិចគ្នា នៅភូមា​ម្សិលមិញស្លាប់៣៨នាក់

ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងពួករដ្ឋប្រហារកាលពីថ្ងៃទី០៣ មីនា ម្សិលមិញ

យ៉ាងហ្គោន ៖ អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ បានស្លាប់កាលពីថ្ងៃពុធ (៣ មីនា) ក្នុងថ្ងៃ«បង្ហូរឈាមបំផុត» នៃវិបត្តិភូមា ខណៈដែលរដ្ឋាភិបាលយោធាបានប្រឆាំង នឹងការថ្កោលទោសកាន់តែខ្លាំងឡើងពីអន្តរជាតិចំពោះ ការធ្វើរដ្ឋប្រហាររបស់ខ្លួនជាមួយនឹងការបង្ក្រាបដ៏ឃោរឃៅ ” ។ នេះបើយោងតាមCNA នាព្រឹកថ្ងៃទី០៤ មីនា នេះ ។

ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងពួករដ្ឋប្រហារកាលពីថ្ងៃទី០៣ មីនា ម្សិលមិញ

ការវាយប្រហារដ៍ព្រៃផ្សៃនេះ បានជម្រុញឲ្យអង់គ្លេស​ អំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្ទាន់នៅថ្ងៃសុក្រ , ចំណែករដ្ឋអាមេរិកថា ខ្លួនកំពុងពិចារណាលើសកម្មភាពដ៍ឃោរឃៅនេះបន្ថែមទៀត ។ តែទោះបីជាមានសម្ពាធពីអន្តរជាតិយ៉ាងណាក្ដី ក៍ក្រុមរដ្ឋប្រហារយោធាហាក់ដូចជាពុំបានចាប់អារម្មណ៍ឡើយ ៕

Advertisement
Advertisement