Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរសម្រេច​ផ្អាក​ការ​ធ្វើដំណើរចេញចូល​ខេត្ត​ព្រះសីហនុជា​បណ្តោះអាសន្ន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ បានធ្វើការ​ជូនដំណឹង​បន្ទាន់​មួយ ដោយ​ធ្វើកា​រផ្អាក​ការ​ធ្វើដំណើរ​ចេញចូល​ខេត្តព្រះសីហនុ​ជា​បណ្តោះអាសន្ន លើកលែង​តែ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​សង្រ្គោះបន្ទាន់។

អាជ្ញាធរ​បញ្ជាក់ថា ការ​ផ្អាកមិន​ឲ្យ​មាន​ការ​ចេញចូលខេត្តព្រះសីហនុ​នេះ គឺដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។

សូម​បញ្ជាក់ដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្ត​ព្រះសីហនុបានរកឃើញ​ករណីឆ្លង​វីរុស​កូវីដ​១៩​ជា​បន្តបន្ទាប់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះ​ក៏​មាន​មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុផងដែរ៕

Advertisement
Advertisement