Connect with us

Hi, what are you looking for?

ក្នុងស្រុក

តាមដងផ្លូវនានាក្នុងក្រុងព្រះសីហនុប្រែជាស្ងប់ស្ងាត់

ព្រះសីហនុ៖ បន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើមិនចាំបាច់កុំចេញក្រៅផ្ទះ ត្រូវរក្សាភាពស្ងប់ស្ងៀមនៅតាមផ្ទះរៀងៗខ្លួន ត្រូវបន្ថយការជួបជុំគ្នានៅតាមទីសាធារណៈ ទីប្រជុំជននានារួចមក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមដងផ្លូវសាធារណៈនានា ក្នុងក្រុងព្រះសីហនុ មានសភាពស្ងប់ស្ងាត់មិនមមាញឹកដូចសព្វដងនោះទេ។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏សូមអរគុណចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ដែលមិនធ្វើដំណើរចេញក្រៅផ្ទះ និងបានស្ម័គ្រចិត្តធ្វើចត្តាឡីស័ក គោរពតាមគោលការណ៍ (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ដោយ នាគសមុទ្រ

Advertisement
Advertisement