Connect with us

Hi, what are you looking for?

ក្នុងស្រុក

លទ្ធផលសម្ភាសន៍អំពីសកម្មភាពការធ្វើដំណើររបស់បុរសជនជាតិចិន និងស្ត្រីជាសង្សារ ដែលមានវិជ្ជកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម្ភាសន៍អំពីសកម្មភាពការធ្វើដំណើររបស់បុរសជនជាតិចិន អាយុ៣៤ឆ្នាំ និងស្ត្រីជាសង្សារ ស្នាក់នៅក្នុងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui) ផ្លូវ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកធ្វើតេស្តហើយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ទើបចេញលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់។

ខាងក្រោមនេះ គឺជាសកម្មភាពការធ្វើដំណើររបស់ជនជាតិចិនទាំងពីរ៖

-ថ្ងៃទី១៧ និង១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះមិនបានចេញក្រៅទេ។

-ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ពេលល្ងាច ទៅទិញគ្រឿងសមុទ្រនៅផ្សារក្តាមផ្លូវកែងបត់ទៅ(សេតេ) មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជិះរថយន្តផ្ទាល់ខ្លួន។

-ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ពេលល្ងាច ទៅទិញគ្រឿងសមុទ្រនៅផ្សារពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយជិះរថយន្តផ្ទាល់ខ្លួន។

-ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ពេលរសៀល ទៅទិញផ្លែឈើនៅផ្សារទំនើបដារុនហ្វា ដំរី៥ ដោយជិះរថយន្តផ្ទាល់ខ្លួន។

-ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅផ្ទះមិនបានចេញក្រៅទេ។

-ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយមានអាការៈក្តៅខ្លួនខ្លាំង ទើបគាត់ជាមួយសង្សារ បានជិះរថយន្តផ្ទាល់ខ្លួនទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

-ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ទើបក្រុមគ្រូពេទ្យនាំពួកគេទាំងពីរនាក់ មកព្យាបាលនៅសណ្ឋាគារសាកាណា ដែលជាកន្លែងព្យាបាលជំងឺកូវីដ-១៩។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងអាជីវករលក់ដូរ ព្រមទាំងអ្នកដែលបានចេញចូលទីតាំងហាងលក់គ្រឿងអគ្គិសនី ស្ថិតក្នុងសណ្ឋាគារ មីង ហួយ (Min Hui), ផ្សារក្តាម និងផ្សារពាណិជ្ជកម្ម តាមពេលវេលាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកធ្វើតេស្តនៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ដោយ នាគសមុទ្រ

Advertisement
Advertisement