Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ រកឃើញ​មនុស្ស​២៣នាក់បន្ថែមទៀតឆ្លងកូវីដ​១៩ក្នុង​សហគមន៍, ការឆ្លងរាលដាលដល់ខេត្តកោះកុង និង​ស្រុក​កោះធំ ខេត្តកណ្តាល

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃនេះ (៥ មីនា) ថា គេបានរកឃើញ​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​ចំនួន ២៣នាក់ ដែលសុទ្ធសឹងតែជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ហើយ​ក៏​មាន​មនុស្ស ៥នាក់ដែរ​បាន​ជា​សះស្បើយ។

អ្នកឆ្លងក្នុងសហគមន៍​ថ្មី​ទាំង​២៣នាក់​នោះ នៅ​ភ្នំពេញ​មានចំនួន ១៥នាក់ ក្នុងនោះខ្មែរ៨នាក់, នៅខេត្តព្រះសីហនុ​ចំនួន ៥នាក់ មានខ្មែរ១នាក់, ខេត្តកោះកុងចំនួន ២នាក់, និង​នៅ​ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ចំនួន ១នាក់។

ដោយ​ឡែកអ្នកជា​សះស្បើយ​នៅថ្ងៃនេះ​មាន​ចំនួន ៥នាក់, ៣នាក់គឺជាអ្នក​ដំណើរចូល​មក​កម្ពុជា និង ២នាក់ជាអ្នក​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

បើគិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២១នេះ កម្ពុជាមានអ្នក​ផ្ទុក​វីរុស​កូវីដ​១៩​សរុបចំនួន ៩៣២នាក់ ក្នុងនោះអ្នកឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ មាន​ចំនួន​៤២៥នាក់។

យ៉ាងណាក៏ដោយ ក្នុងចំណោមអ្នក​មានវីរុស​ទាំងនោះ ក៏​មាន​ការ​ព្យាបាល​ជា​សះស្បើយ​ចំនួន ៤៨៩នាក់ និង​អ្នក​កំពុង​សម្រាកព្យាបាល​ចំនួន ៤៤២នាក់៕

Advertisement
Advertisement