Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្ត​ព្រះសីហនុ​ផ្តើម​ផាកពិន័យចំពោះ​អ្នក​​មិន​គោរព​តាមនីតិវិធី នៃការធ្វើ​ច​ត្តា​ឡី​ស័ក

ព្រះសីហនុ – រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ បាន​ផាក​ពិន​យ័​ជា​ប្រាក់​ចំនួន​ពីរលាន​រៀល ចំពោះ​បុរស​ម្នាក់​ដែល​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើចត្តាឡីស័ក ដោយ​គាត់បាន​ដើរ​ចេញពីផ្ទះ ទៅកាន់ទីតាំងផ្សេងៗទៀត​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។

បុរស​ដែល​ត្រូវ​ផាកពិន័យ​នេះ ត្រូវ​បាន​បញ្ជាក់ថា មាន​អាស​យ័​ដ្ឋា​ន​នៅ​ភូមិ​៥ ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ជាប់​របង​សាលារៀន​ហ៊ុន សែន​មិត្តភាព​ក្រុងព្រះសីហនុ ធ្វើការ​នៅក្នុង​សណ្ឋាគារ​ឯកជន​មួយ​ក្នុង​ក្រុងព្រះសីហនុ​។

បុរស​រូបនេះ គឺ​ជា​អ្នក​ពាក់​ព​ន្ធ័ដោយ​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​១៩​ដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​ដោយ​ខ្លួនឯង​នៅក្នុង​ផ្ទះ​៕

Advertisement
Advertisement