Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចយកសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ សំរាប់ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ ជួរមុខ

ព្រះសីហនុ៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រីជំនាញចុះពិនិត្យទីតាំងសម្រាប់ចាក់វា៉ក់សាំង កូវីដ-១៩ នៅសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ ដែលបានប្តូពីមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងដើម្បីភាពងាយស្រួលក្នុងការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការជួរមុខ រដ្ឋបាលខេត្តបានសម្រេចប្តូរទីតាំងថ្មីពីមន្ទីពេទ្យបង្អែកខេត្ត មកសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករ ដែលពីមុនជាកន្លែងយកសំណាក។

ដោយឡែក ចំពោះការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងទៅតាមការបែងចែក ដោយចាក់ទៅលើមន្ត្រីរាជការជួរមុខជាមុនសិន។

សូមបញ្ជាក់ផងដែរ យោងតាមប្រភពពី លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តបានអោយដឹងថាលទ្ធផលប្រតិបត្តិការរបស់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត លើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ គិតត្រឹមម៉ោង០៩:៥០នាទីព្រឹក៖

I.សភាពការណ៍

-អ្នកវិជ្ជមានថ្មី ចំនួន ១២នាក់ ស្រី៣នាក់ ជនជាតិចិន (បូកយោង ៩៥នាក់ ស្រី៤២នាក់)។

-អ្នកជំងឺទាំងអស់បានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) និងកន្លែងព្យាបាល សាកាណា  (Sakana) ។

II. ប្រតិបត្តិការ

-បានយកសំណាកថ្មីតាមគោលដៅ HOTSPOT ចំនួន ២ កន្លែងបានចំនួន ៧៣ នាក់ ស្រី ៥៤នាក់ (បូកយោង ១០៦៦១នាក់ ស្រី ៤៥៧១នាក់) ។

-បានយកសំណាកលើកទី២ ចំនួន១៨នាក់ ស្រី ១១នាក់ (បូកយោង ចំនួន ៣២៤នាក់ ស្រី១១១នាក់)។

III. វិធានការ

-បានពិន័យអន្តរកាលជាប្រាក់ចំពោះបុគ្គលដែលធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវតាមអនុក្រឹត្យលេខ២៧ ចំនួន៣នាក់ បានថវិកាចំនួន ៦លានរៀល ។

-បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទបានចំនួន ៥១០ កន្លែង ។

-បានបន្តដាក់គោលដៅត្រួតពិនិត្យនិងទប់ស្កាត់រថយន្តចេញ-ចូលខេត្ត ចំនួន ៤កន្លែង ។

-បានបន្តបិទការចេញ-ចូលទីតាំងសរុបចំនួន ៤៣កន្លែង ។

-បន្តស្រាវជ្រាវ និងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធអោយស្ម័គ្រ ចិត្តមកយកវត្ថុសំណាក និងធ្វើចត្តាឡី ស័កអោយបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement