Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមសហជីពដាក់សម្ពាធលើក្រុមយោធានៅភូមា ដោយស្នើឲ្យ​ពលករឈប់ធ្វើការ

ភូមា – ក្រុមសហជីពកម្មករ ធំបំផុតនៅក្នុងប្រទេសមីយ៉ានម៉ា បានអំពាវនាវឲ្យបិទទ្វារសេដ្ឋកិច្ចប្រទេសនេះ ចាប់ពីថ្ងៃទី ៨ខែមីនា ដើម្បីប្រឆាំងការដឹកនាំប្រទេសដោយកម្លាំងយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ​២០២១។

នៅក្នុងសេចក្តីប្រកាស តំណាងសហជីពចំនួន​៩នៅក្នុងប្រទេសមីយ៉ានម៉ា អំពាវនាវនាវដល់ពលរដ្ឋទាំងអស់ឈប់ធ្វើការដើម្បី ប្រឆាំងយោធា ទាមទារឲ្យយោធា បោះបង់អំណាចផ្តល់សិទ្ធិគ្រប់គ្រងប្រទេសជាតិប្រកបដោយលិទ្ធិប្រជាធិបតេយ្យវិញ ។

នៅក្នុងសេចក្តីប្រកាសរបស់ តំណាងសហជីពទាំង​៩ក្នុងប្រទេសមីយ៉ានម៉ា បានបញ្ជាក់ថា​ «បើនៅតែបន្តសកម្មភាពអាជីវកម្ម និងដំណើរការសេដ្ឋកិច្ចធម្មតាវិញ នឹងផ្តល់ផលប្រយោជន៍ដល់យោធាដែលកំណត់តែដណ្តើមកាន់អំណាចតែប៉ុណ្ណោះ ខណៈយោធាកំពុងតែ​ ដាក់គំនាប់ទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ​។ ដល់ពេលដែលយើងទាំងអស់គ្នាត្រូវធ្វើសកម្មភាព ដើម្បីការពារប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង។ យើងសូមអំពាវនាវឲ្យបិទទ្វារសេដ្ឋកិច្ចរយៈពេលយូប្រឆាំងរបបយោធា »។

ការអំពាវនាវរបស់ក្រុមសហជីព ក្រោយពេល មានពលរដ្ឋមីយ៉ានម៉ា រាប់សិបពាន់នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងយោធា កាលពីថ្ងៃទី​៧ខែមីនា ដែលជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយ​ក្រុមបាតុករបានស្រែកពាក្យស្លោកថា «សូមផ្តល់សិទ្ធិសេរីភាព ដល់មេដឹកនាំដែលមហាជនបានបោះឆ្នោតជ្រើសតាំង»។

ជាការ​ឆ្លើយតបក្រុមយោធាមីយ៉ានម៉ា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែងដើម្បីបំបែកហ្វូងបាតុករ នៅទីក្រុង​ Mandalay ​ដែលជាទីក្រុងធំទីពីរនៅមីយ៉ានម៉ា ៕

Advertisement
Advertisement