Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមយោធាភូមា ចូលឆែកចា​ប់យុវជនតាមផ្ទះ

យ៉ាំងហ្គោនៈកម្លាំងសន្តិសុខមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៨មីនា បានបានចូលឆែកផ្ទះ និងឃាត់ខ្លួនបាតុករវ័យក្មេងរាប់រយនាក់ទាំងយប់ នៅក្នុងសង្កាត់មួយ នៃទីក្រុងយ៉ាំងហ្គោន ហើយបានគំរាមតាមប្រមាញ់ពួកគេពីផ្ទះមួយទៅផ្ទះមួយ នៅពេលដែលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវ បញ្ចប់សកម្មភាពដ៍ព្រៃផ្សៃនេះ និងដោះលែងពួកអ្នក​តស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវពួកគេចាប់ខ្លួន ។ នេះបើយោងតាមការផ្សាយរបស់CNA នាព្រឹកថ្ងៃទី០៩ មីនា នេះ ។

អ្នកតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធានៅទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៨ ខែ មីនាឆ្នាំ ២០២១

ក្រុមតស៊ូមតិបាននិយាយថា កម្លាំងសន្តិសុខបានសម្លាប់ក្រុមអ្នកតវ៉ាជាង ៦០ នាក់ និងបានឃុំខ្លួនមនុស្ស​ជាង ១.៨០០ នាក់ចាប់តាំងពីពេលដែលមានរដ្ឋប្រហារកាលពីថ្ងៃទី០១ កុម្ភៈ ម​ក ។

ក្រុមយោធាក៏បានដាក់ការទប់ស្កាត់ដ៏ធំមួយ លើប្រព័ន្ធផ្សព្វផ្សាយដោយប្រកាសថា អាជ្ញាប័ណ្ណរបស់បណ្តាញសារព័ត៌មានក្នុងស្រុកចំនួន ៥ គឺ Mizzima, DVB, Khit Thit Media, Myanmar Now និង 7Day News ត្រូវបានលុបចោល ៕

Advertisement
Advertisement