Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យថា នគរបាលស្រ្តី ដែលបំបៅដោះកូននៅខេត្តស្ទឹងត្រែង គ្មានកំហុសទេ

ភ្នំពេញ : មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅថ្ងៃទី១១ មីនា នេះថា នគរបាលស្ត្រីដែលបំបៅដោះកូនក្នុងម៉ោងការងារ នៅខេត្តស្ទឹង ត្រែង ពុំមានកំហុសទេ ។

លោក ឆាយ គឹមខឿន បានថ្លែងប្រាប់ក្រុមអ្នករាយ ការណ៍ព័ត៌មានថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិ ការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសធំដុំនោះទេ ហើយលោកស្រីត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀត ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងចម្រូងចម្រាសពីសាធារណៈជន អំពីការតម្រូវឲ្យស្ត្រីជានគរបាលរូបនោះធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ ដោយថា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ ។ ដែលវាបាននាំ ឲ្យកើតមានកាបន្ទរវាយប្រហារពីគ្រប់មជ្ឈដ្ឋាន ទៅលើចំណាត់ការបែបនេះ របស់ថ្នាក់ដឹកនាំនគរបាលខេត្តស្ទឹងត្រែង ៕

Advertisement
Advertisement