Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

កក្កដា សុភ័ណ្ឌ ឆ្លងកូវីដ​ ១៩​ ខណៈ២​ថ្ងៃមុន លោកបានចូលរួមមង្គលការមួយនៅស្រុកសំរោង​ ខេត្ត​តាកែវ​

ភ្នំពេញ – ​កក្កដា សុភ័ណ្ឌ ដែល​មានប្រជាប្រិយ​តាមបណ្ដាញ​សង្គម​ហ្វេសប៊ុក​ បានប្រកាសថា ខ្លួន​មាន​​លទ្ធផល​តេស្ត​គឺ​វិជ្ជមាន​ខូវិដ​១៩​។

កាលពីថ្ងៃទី​ ១២​ខែ​មីនា​ លោកបានទៅធ្វេី​ជាអ្នកកំដរនៅមង្គលការមួយ​នៅស្រុកសំរោង​ ខេត្ត​តាកែវ​។

តាមរយៈ​បណ្តាញសង្គមហ្វេសបុកថា កក្កដា សុភ័ណ្ឌ បានសរសេរថា “Update to my health ! ខ្ញុំកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ… សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”

បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ចាក់​អង្រែ​។

Advertisement
Advertisement