Connect with us

Hi, what are you looking for?

អន្តរជាតិ

រោងចក្រ​របស់ចិនជាច្រើន​នៅ​មីយ៉ាន់ម៉ា​ត្រូវ​ដុត​បំផ្លាញ ខណៈ​បាតុករប្រមាណ៤០នាក់ត្រូវ​សម្លាប់

ប្រព័ន្ធផ្សព្វផ្សាយ​បរទេស​បានរាយការណ៍ថា នៅថ្ងៃទី​១៤ខែមីនា មានបាតុករ ២២នាក់ស្លាប់ នៅក្នុងទីក្រុង​ Yangon ​ ដោយការបំបែកពីកម្លាំងយោធា ក្រោយក្រុមបាតុករ ដុតបំផ្លាញរោងចក្រចិន។ ក្រៅពីនេះ នៅមានបាតុករ ១៦នាក់ទៀតស្លាប់ នៅក្នុងទីក្រុង​ Mandalay និង​ Bago ។ សរុបអ្នកស្លាប់ដោយបាតុកម្មនៅក្នុងប្រទេសមីយ៉ានម៉ា បានកើតឡើងដល់ទៅ​១២៦នាក់ហើយ និងបាតុករ ជាង​២១៥០ នាក់ត្រូវចាប់ឃុំខ្លួន ។

អគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ានម៉ា បានឲ្យដឹងថា មានជនជាតិចិនជាច្រើន រងរបួស នៅក្នុងការវាយប្រហារដុតបំផ្លាញ់រោងចក្រកាត់ដេរ នៅក្នុងស្រុក​ Hlaingthaya ទីក្រុងយ៉ាងហ្គន់ ។

អគ្គរដ្ឋទូតចិនប្រចំានៅក្នុងប្រទេសមីយ៉ានម៉ា បានលើកឡើងថា«ចិនបានអំពាវនាវដល់មីយ៉ានម៉ា​ អនុវត្តវិធានការការពារប្រកបដោយប្រសិទ្ធភាពជាងនេះ ទប់ស្កាត់ការប្រើអំពើហិង្សា និងដាក់ទោសអ្នកដែលបំពានច្បាប់ ធានាសុវត្ថិភាព ទ្រព្យសម្បត្តិនិង បុគ្គលិករបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ានម៉ា​»។

សូមបញ្ជាក់ថា ស្ថានភាពហិង្សា កាន់តែកើនឡើងចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១ខែកុម្ភៈ ដោយចាប់ខ្លួនមេដឹកនាំជាច្រើន​ក្នុងនោះមានលោកស្រីអោងសានស៊ូជីន​។ នៅពេលនេះក្រុមបាតុករ សំដៅទៅលើក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ានម៉ា ដែលក្រុមបាតុករបានចាត់ទុកថា គាំទ្រដល់ការធ្វើរដ្ឋប្រហារ៕

Advertisement
Advertisement