Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញចេញមកបញ្ជាក់ថា គ្មានការបិទរាជធានីភ្នំពេញនៅយប់នេះទេ

ក្រោយ​ពីមានការចែកចាយ​​នូវ​សំឡេងមួយដោយថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ បាន​ចេញ​មក​ធ្វើ​ការ​បញ្ជាក់ថា ព័ត៌មាន​នោះជា​ព័ត៌មានមិនពិត ហើយថា មិន​មាន​ការ​សម្រេច​ឲ្យ​បិទរាជធានីភ្នំពេញ​នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២១នេះ​ទេ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា «គិតត្រឹមល្ងាចនេះ រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»៕

Advertisement
Advertisement