Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទង់ជាតិកម្ពុជាបង្ហាញ​នៅ​លើ​អគារខ្ពស់​ក្នុងទីក្រុង​សៀងហៃ ស្វាគមន៍​ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរ

ទង់ជាតិរបស់ព្រះរាជាណាចក្រ​កម្ពុជា ត្រូវគេ​រំលេចជាច្រើនកន្លែងនៅលើកំពូលអគារខ្ពស់ៗក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីយប់ថ្ងៃទី១៥ ខែមីនា ដើម្បីជាការ​ស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ដែល​ព្រះអង្គ​បានយាងបំពេញទស្សនកិច្ចនៅទីនោះ។

ក្នុងព្រះរាជដំណើរទៅកាន់ក្រុងសៀងហៃ កាលពីថ្ងៃទី១៥ ខែមីនា ព្រះអង្គបានសព្វព្រះរាជហឫទ័យទទួលជួបសវនការជាមួយលោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃផងដែរ។

លោក Li Qiang ក្នុងនាមគណៈកម្មាធិការគណបក្សក្រុង រដ្ឋបាលក្រុង និងប្រជាជនទូទាំងក្រុងសៀងហៃ បានថ្វាយនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គ និងបានទូលថ្វាយអំពីភាពរីកចម្រើននានាទាំងឡាយដែលទីក្រុងសៀងហៃសម្រេចបាន។

លោក Li Qiang សង្ឃឹមថា តាមរយៈព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទីក្រុងសៀងហៃ ព្រមទាំងជំរុញការផ្លាស់ប្តូរមិត្តភាពរវាងភាគីទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត៕

Advertisement
Advertisement