Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

វី ឌីណែត អះអាងថា ម្តាយ​នាង​បានស្លាប់​ដោយសារ​ជំងឺកូវីដ១៩

កញ្ញា វី ឌីណែត ដែលគេ​ដឹងថា គឺជា​តារាចម្រៀងនៅ​ផលិតកម្ម​ហង្ស​មាស បានសរសេរ​នៅ​លើទំព័រ facebook របស់ខ្លួន​នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១នេះ ម្តាយ​របស់​បាន​ស្លាប់​ហើយ​។

លោកស្រី ងួន សុផាន់នី អាយុ​៦២ឆ្នាំ ជា​ម្តាយ​របស់​កញ្ញា វី ឌីណែត និង​ក៏​ត្រូវ​ជា​ភរិយារបស់លោក ហួរ ឡាវី ត្រូវ​បាន​គេ​បញ្ជូន​ទៅធ្វើ​ការ​ព្យាបាល​នៅ​សណ្ឋាគារ Great Duke បន្ទាប់ពីរកឃើញវិជ្ជមានវីរុស​កូវីដ​១៩។

វី ឌីណែត បានរៀបរាប់នៅ​លើទំព័រ facebook របស់ខ្លួនថា “ខ្ញុំលែងមានម៉ាក់ហៅទៀតហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយើងកូននឹងរឹងមាំ”។ សូម្បីតែមុខជាលើកចុងក្រោយ ក៏មិនបានឃើញ ។ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ។ ម៉ាក់ខូចហើយក៏មិនអាចឃើញសូម្បីតែសព ។ ខ្ញុំក៏មិនអាចចេញទៅបាន ។ ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ”។

ចំណែកទំព័រ facebook របស់លោក ហួរ ឡាវី វិញ ក៏​បាន​រៀបរាប់​នូវ​ទុក្ខក្រៀមក្រំដែរ។

សូម​បញ្ជាក់ថា កញ្ញា វី ឌីណែត ត្រូវ​គេ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩ ហើយ​បន្ទាប់​មក​ម្តាយ និង​ប្អូនស្រីនាង​ក៏​ត្រូវ​រកឃើញ​វិជ្ជមាន​ផងដែរ ប៉ុន្តែ​លោក ហួរ ឡាវី ដែលត្រូវ​ជាឪពុក មិនត្រូវរកឃើញ​វិជ្ជមានទេ។

យ៉ាងណាក៏ដោយ មក​ទល់ពេលនេះ ក្រសួងសុខាភិបាល​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពីការ​ស្លាប់​នេះ​នៅ​ឡើយទេ៕

Advertisement
Advertisement