Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីកំពុងស្វែងរកមុខ​អ្នក​ទន្រ្ទានដីព្រៃ​ក្នុង​ដែន​ជីវៈចម្រុះឦសាន នៅស្រុកកោះញែក យកធ្វើកម្មសិទ្ធិ

មណ្ឌលគិរី – កាលពីពេលថ្មីៗនេះ មន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងមន្រ្តីឧទ្យានុរក្សរបៀងអភិរក្សជីវៈចម្រុះឦសាន បានចុះត្រួតពិនិត្យ ស្រាវជ្រាវ និងស្វែងរកសាវតារជនសង្ស័យប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃ នៅត្រង់ចំណុច៤ទីតាំង ក្នុងរបៀងអភិរក្សជីវៈចម្រុះ ក្នុង​ភូមិ​សាស្រ្ត​ស្រុកកោះញែក។

ទីតាំង៤នោះ រួមមាន៖ ២ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលំចូលទៅកាន់ភូមិក្តោយ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន ក្នុងភូមិសាស្រ្តឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី និង ២ទីតាំងទៀត ស្ថិតនៅជាប់ព្រំប្រទល់អតីតក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្រ្តភូមិជីក្លប់ ឃុំសុខសាន្ត ខេត្តមណ្ឌលគិរី។

ទន្ទឹមនឹងការចុះពិនិត្យទីតាំងនិងទប់ស្កាត់សកម្មភាពកាប់រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិខាងលើនេះ មន្រ្តីឧទ្យានុរក្សពុំបានជួបរូបវន្តបុគ្គលណាម្នាក់ចេញមុខមកអះអាងថា ជាអំពើរបស់ខ្លួនឡើយ ហើយមន្រ្តីឧទ្យានុរក្សក៏បានដកបង្គោលរបងឈើចំនួន៣០បង្គោល និងបានដោះស្លាកដែលជនសង្ស័យបានវាយបិទជាប់នឹងដើមឈើ ក្នុងបំណងចាប់យកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានចំនួន១៥ផ្ទាំង៕

Advertisement
Advertisement