Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំង Sinovac ចំនួន១លាន​៥សែនដូស​របស់ចិន នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែមីនា

(ភ្នំពេញ) – យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ចិន​បាន​ឲ្យ​ដឹងថា វ៉ាក់សាំង Sinovac ដែល​ផលិតដោយ​ក្រុមហ៊ុន​ចិន ចំនួន១លាន៥សែនដូស នឹងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខតាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។

វ៉ាក់សាំងនេះ ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinorpharm ចំនួន១លានដូលដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។

វ៉ាក់សាំងជាជំនួយរបស់ប្រទេសចិន ដឹកមក​កាន់កម្ពុជាកន្លងមក

ពិធីទទួលវ៉ាក់សាំងនឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គួរ​បញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់​បានប្រកាសថា រាជរដ្ឋាភិបាល​នឹង​ទិញ វ៉ាក់សាំងប្រភេទ Sinovac ចំនួន១លាន៥សែនដូស ពីប្រទេសចិន ខណៈវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន នៅសល់៤០ម៉ឺនដូសទៀត៕

Advertisement
Advertisement