Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល​មួយខែ ដោយ​ចាប់ផ្តើម​ពីថ្ងៃទី២៦ មីនា

(ថៃ)៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃបានប្រកាសថា ពី​ដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយខែដោយ​ចាប់ពីថ្ងៃទី ២៦ ខែមីនាតទៅ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃនឹងជំងឺ COVID-19 ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ (២៤ មីនា) នេះ។

លោកនាយករដ្ឋមន្ត្រីថៃបានអះអាងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងផ្តល់សិទិ្ធអំណាចបន្ថែមទៀតដល់នាយករដ្ឋមន្រ្តីក្នុងការចាត់ចែងវិធានការបន្ថែមទៀតដើម្បីទប់ទល់នឹងវីរុស COVID-19 រួមមានទាំងការផ្តល់សិទ្ធិអំណាចបន្ថែមដល់មន្ត្រី និងអនុញ្ញាតឲ្យ​បង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីកាត់បន្ថយចលនាប្រជាជនជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៨២៧ ករណីនិងអ្នកស្លាប់ ០៤នាក់៕

Advertisement
Advertisement