Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើងវិញ ក្រោយ​ពលរដ្ឋ​ទាំងអស់ទទួលបានការចាក់វ៉ាក់សាំង

(ភ្នំពេញ) – លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្តែង​ក្តីរំពឹងថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា អាចនឹង​ប្រសើរ​ឡើងវិញ បន្ទាប់ពី​ប្រជាពលរដ្ឋ​ទាំងអស់ទទួលបានការ​ចាក់វ៉ាក់សាំងកូវីដ១៩ ហើយ​មិន​មាន​ការ​ចម្លង​បន្ត​ទៀត ដែលពេលនោះហើយ ​​សេដ្ឋកិច្ចនឹងបើកឡើងវិញ ហើយជីវភាព​ប្រជាជន​នឹង​ត្រឡប់​ទៅ​រកភាពល្អប្រសើរ។

លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

តាមការ​បញ្ជាក់របស់លោករដ្ឋលេខាធិការ ប្រសិន​បើ​គ្មាន​ការ​ចាក់វ៉ាក់សាំងកូវីដ​១៩នោះទេ ​​នោះ​កម្ពុជា​​នឹងមិន​អាច​ស្តារ​សេដ្ឋកិច្ច​ឡើងវិញបាន​ឡើយ។ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្វះស្វែងក្នុងការ​ស្វែង​រកទិញវ៉ាក់សាំងសម្រាប់ប្រជាជន យ៉ាង​ហោច​ណាស់​ឲ្យ​បាន ១០លានដូស។

គួរ​បញ្ជាក់ថា នៅព្រឹកមិញ​នេះ វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស ដែលកម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន បាន​ដឹក​មក​ដល់ប្រទេស​កម្ពុជា ហើយ​នៅថ្ងៃទី៣១ ខែមីនា វ៉ាក់សាំង ៧សែនដូស ដែលជា​ជំនួយ​របស់រដ្ឋាភិបាលចិន ក៏​នឹង​ដឹក​មក​ដល់ប្រទេស​កម្ពុជាផងដែរ ខណៈ​ដែល​វ៉ាក់សាំង ជាជំនួយ​របស់កូវ៉ាក់ នឹង​ដឹក​មក​ដល់ប្រទេស​កម្ពុជា​កំឡុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខ។

ក្រៅពីនេះ កម្ពុជាក៏​កំពុង​ត្រៀមធ្វើ​ការ​ទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ របស់ចិន ចំនួន ៤លានដូសថែមទៀត ព្រមជាមួយ​នឹង​ការ​សម្លឹង​រកផ្លូវ​ទិញវ៉ាក់សាំង​ Johnson & Johnson របស់សហរដ្ឋអាមេរិក ផងដែរ៕

Advertisement
Advertisement