Connect with us

Hi, what are you looking for?

ក្នុងស្រុក

សំណង់អាណាធិបតេយ្យ សង់​ជាប់របងព្រលា​នយន្តហោះខេត្តកោះកុងកំពុងតែកើន​ឡើង ខណៈ​អាជ្ញាធរ​ចុះព្រមាន៣ដងហើយ នៅតែមិន​ព្រមឈប់

_

(កោះកុង) – ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាលួចទន្ទ្រាន និងធ្វើការសាងសង់សំណង់អាណាធិបតេយ្យជាច្រើនខ្នងផ្ទះនៅលើដីចំណីផ្លូវ ជាប់របងព្រលានយន្តហោះខេត្តកោះកុង ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បើទោះបីជាអាជ្ញាធរក្រុងធ្លាប់បានចុះធ្វើការហាមឃាត់ និងព្រមានចំនួន៣លើករួចមកហើយក្តី ។

_

បើតាមប្រភពពីអ្នករកស៊ីជួញដូរដីធ្លីម្នាក់សូមមិនបង្ហាញអត្តសញ្ញាណ បានប្រាប់ឲ្យដឹងថា ទីតាំងដីលំដ្ឋានដែលក្រុមជនល្មើសកំពុងទន្ទ្រាកាន់កាប់នេះ បានប្រកាសលក់ដោយស្ងាត់ៗ ក្នុងតម្លៃចាប់ពី៤០០០ដុល្លារ ដល់៦០០០ដុល្លារ តាមទំហំដីតូច-ធំ តែពីមានលិខិតស្នាមទទួលស្គាល់ពីសំណាក់អាជ្ញាធរនោះឡើយ ។

ដោយឡែកពលរដ្ឋដែលបានទន្ទ្រានដីចំណុចខាងលើ បានថ្លែងថា ដោយសារពួកគាត់មានជីវះភាពខ្វះខាត ទើបបានជានាំគ្នាមកចាប់ដីចំណីផ្លូវខាងលើ ដោយធ្វើការបែងចែកទៅតាមទំហំតូចធំ ហើយមានអ្នកខ្លះក៏បានទិញតពីគេដែរ ។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទបានថ្លែងថា ចំពោះបញ្ហាដែលពលរដ្ឋគ្នាទន្រ្ទាន និង សាងសង់សំណង់អាណាធិបតេយ្យ នៅលើដីផ្លូវសាធារណៈខាងលើ អាជ្ញាធរក្រុងបានហាមឃាត់ និងស្នើរសុំគោលការណ៍ទៅថ្នាក់ខេត្ត ដើម្បីសហការជាមួយអាយ្យការសាលាដំបូងខេត្តចុះរុះរើនាពេលឆាប់ៗខាងមុខនេះ ៕

Advertisement
Advertisement