Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថ​ខេត្តតាកែវ បន្ត​បង្រ្កាប​គ្រឿងញៀន ដោយ​ពន្លាតដែនសមត្ថកិច្ច​ដល់ភ្នំពេញ ឃាត់ខ្លួន​មនុស្ស​២នាក់

បន្ទាប់ពីធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ករណីគ្រឿងញៀនម្នាក់​កាលពីពេលថ្មីៗនេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ បាន​ធ្វើ​ការ​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​កាន់រាជធានីភ្នំពេញ ដោយ​សហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោម​ការសម្របសម្រួលពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអម សាលាដំដូងរាជធានីភ្នំពេញ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ​ចំនួន២នាក់ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១។

ជនសង្ស័យទាំង២នាក់នោះ ត្រូវ​បានបញ្ជាក់ថា ១-ឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ​៣៤ឆ្នាំ (ឃាត់នៅចំនុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ២-ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ​៣១ឆ្នាំ (ឃាត់នៅចំនុចផ្លូវ១៦៦ ក្បែរផ្សារអូឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បន្ទាប់មកកម្លាំងជំនាញចម្រុះបាននាំជនសង្ស័យទាំងពីរនាក់ទៅឆែកឆេរផ្ទះលេខ១៤៨ ផ្លូវ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ​បានដកហូតវត្ថុតាងដកហូតរួមមាន៖ ថ្នាំគ្រាប់ពណ៍បៃតងខ្ចី(សង្ស័យជាសារធាតុញៀនចំនួន១៥គ្រាប់), ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ សង្ស័យជាគ្រឿងញៀន), ម៉ូតូ0២គ្រឿង, រថយន្ត ០១គ្រឿង(ម៉ាកBMW ពណ៌ស ស្លាកលេខ ខ.ភ.ម ០២:៤៧៥០) ព្រមទាំង​ឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់ គ្រឿងញៀន មួយចំនួន។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តតាកែវចាត់ការតាមនិយាយនីតិវិធី៕

Advertisement
Advertisement