Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានសហជីពចំនួន២ ត្រូវ​តែងតាំងជា​រដ្ឋលេខាធិការ​ក្រសួងការងារ

​ព្រះរាជក្រឹត្យ​មួយ​ ដែលចុះ​ហត្ថលេខាដោយ​ប្រមុខ​រដ្ឋស្តីទី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១ បានសម្រេច​ធ្វើ​ការ​តែងតាំង​មុខ​តំណែង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ចំនួន៧រូប។

ក្នុង​ចំណោម​មនុស្ស​ទាំង​៧រូប​ដែលត្រូវ​តែងតាំង​មុខ​តំណែង​នោះ គេ​ឃើញ​មាន​ប្រធាន​សហជីព​ចំនួន ២រូប ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋលេខាធិការ។

ប្រធានសហជីពទាំងពីររូបនោះ គឺលោក ជួន មុំថុល​ ពីមុនមានតួនាទីជា ប្រធានសហភាពសហព័ន្ធសហជីពកម្ពុជា និងលោក សោម អូន មានតួនាទីជា ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។

Advertisement
Advertisement