Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រុមហ៊ុនវិនិយោគ GFX ប្រកាស​ផ្អាកដំណើរការ ខណៈ​អតិថិជនចោទថា ក្រុមហ៊ុន​បោក​ប្រាស់លុយពួកគេ

ក្រុមហ៊ុន​វិនិយោគ GFX ដែល​គេ​ដឹងថា ជាក្រុមហ៊ុន​វិនិយោគ​ទៅ​លើការទិញភាគហ៊ុន ឬមាស​នៅក្រៅប្រទេស​នោះ​​​​ បានប្រកាស​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួនជា​បណ្តោះអាសន្នកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១ ក្រោមហេតុផលថា មាន​បញ្ហា​បច្ចេកទេស ខណៈ​ដែល​អតិថិជន​និយាយថា ក្រុមហ៊ុនយកលេសព្យាយាម​បិទក្រុមហ៊ុន និង​បោក​យកលុយ​របស់ពួក​គេ​សរុប​ប្រមាណជា ២០លានដុល្លារ។

_

ក្រុមអតិថិជន​ដែលបានដាក់ទុន​ជាមួយ​ក្រុមហ៊ុន ដោយ​អ្នក​ខ្លះមានរហូតដល់ម៉ឺនដុល្លារនោះ បាននិយាយថា ការ​សម្រេច​ចិត្ត​ធ្វើ​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ មក​ពីពួកគាត់មើលឃើញថា ក្រុមហ៊ុន​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​គ្រប់គ្រង​ដោយ​កូនអ្នក​ធំមួយ​ចំនួនថែមទៀត ទើប​ធ្វើ​ឲ្យ​ពួកគាត់​ហ៊ាន​ដាក់លុយ​មក​បណ្តាក់ទុន តែចុងក្រោយបានប្រកាស​ផ្អាកដំណើរការ ដោយ​មិន​សងលុយ​មក​អតិថិជនវិញ។

ចំពោះករណីនេះ យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពី​ខាងក្រុមហ៊ុន GFX បានទេនៅថ្ងៃនេះ, តែ​បើ​យោង​តាម​សេចក្តីជូនដំណឹង​មួយ​របស់​ក្រុមហ៊ុន GFX ដែល​បាន​ផ្ញើទៅ​កាន់​អគ្គនាយកនិយ័តករមូលបត្រ​កម្ពុជា​បាន​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ដោយ​មា​នការ​សង្ស័យ​ទៅ​លើ​ប្រតិបត្តិការ និង​ប្រព័ន្ធហិរញ្ញវត្ថុ​នៅ​ក្នុង​ក្រុមហ៊ុន ខ្លួន​បា​ន​ផ្តើម​ធ្វើ​ការ​ត្រួតពិនិត្យ​ឯកសារ​ឡើងវិញ និង​បានធ្វើសវនកម្ម​ក្នុងក្រុមហ៊ុន ហើយ​បានរកឃើញថា គណៈគ្រប់គ្រងមួយ​ចំនួន​នៅ​ក្នុង​ក្រុមហ៊ុនបានកិបកេង​ប្រាក់ក្រុមហ៊ុន និង​ប្រាក់របស់​អតិថិជនយ៉ាងច្រើន ដែលក្រុមហ៊ុន​កំពុងចាត់ការ​ដោះ​ស្រាយ​តាម​យុត្តាធិការ៕

Advertisement
Advertisement