Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិឡាវ នាំគ្រឿងញៀនឆ្លង​ដែន​ចូល​កម្ពុជា សមត្ថកិច្ច​ស្ទាក់ចាប់បាន​នៅក្បែរព្រំដែនក្នុងខេត្តស្ទឹងត្រែង

បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាលការពារព្រំដែន និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្ទាក់ចាប់បាននៅ​ចំណុច​ស្ពាន​ទី​ពីរ ក្នុង​ភូមិ​អូរ​ស្វាយ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដោយ​រកឃើញកញ្ចប់​គ្រឿងញៀន​ចំនួន​បី​ដុំ​ កាលពីព្រឹកថ្ងៃទី​៣១​ ខែមីនានេះ។

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យនោះ​មាន​​ឈ្មោះ ផិត​សាម៉ន​ណ​យ អាយុ​២៩​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​ហាត​ស៊ូ​ខូ​ន ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។

ដោយ​ឡែក​​វត្ថុតាង​មាន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​បី​ដុំ ទម្ងន់​ប្រហែល​បី​គីឡូក្រាម ។​

​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ក៏បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​បន្ត​នីតិវិធី​៕

Advertisement
Advertisement