Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រយៈពេល៣ខែដើមឆ្នាំ២០២១ កម្ពុជានាំចេញស្រូវ​ទៅក្រៅប្រទេស​សរុបជិត២លានតោន

_

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១នេះ ប្រទេស​កម្ពុជា​បាន​នាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន ខណៈ​កាលពីឆ្នាំទៅ កម្ពុជា​នាំ​ចេញ​តែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ។

_

ដោយ​ឡែក​បរិមាណអង្ករដែល​កម្ពុជា​នាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះវិញ គឺមានចំនួន ១៥៣ ៦៨៨តោន ថយចុះប្រមាណ ៣៣ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០។

ប្រទេសដែល​នាំចូលអង្ករ​របស់​កម្ពុជាច្រើនជាងគេ គឺប្រទេស​ចិន ដែល​ឈរលំដាប់ទី១ មានចំនួន ៨៥ ៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១៦ ០៦៦តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១០ ៧៩៦តោន ប្រទេសហ្គាបុងឈរលំដាប់ទី៤ មានចំនួន ៩ ០៥២តោន ប្រទេសណេដឺឡែនឈរលំដាប់ទី៥ មានចំនួន ៤ ៤៦៧តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៦ មានចំនួន ៣ ០៣៤តោន និងចក្រភពអង់គ្លេសឈរលំដាប់ទី៧ មានចំនួន ២ ៩៩៧តោន៕

Advertisement
Advertisement