Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងកសិកម្ម ៖ ពុំទាន់មានការបិទការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាមទេ គ្រាន់តែវៀតណាមតឹងតែងនៅតាមមាត់ច្រក

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវិដ ១៩ តែប៉ុណ្ណោះ។

ជាក់ស្តែងនៅថ្ងៃទី៤ ខែមេសាកន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់។

រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀល/គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០ រៀល/គីឡូក្រាម៕

Advertisement
Advertisement