Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះករុណាព្រះមហាក្សត្រ​ និងសម្តេចម៉ែ យាងនិវត្តន៍មក​ដល់​កម្ពុជាវិញ​ហើយ

នៅរសៀលថ្ងៃចន្ទនេះ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងនិវត្តន៍ពីទីក្រុងប៉េកាំងប្រទេសចិន មកដល់ប្រទេស​កម្ពុជាវិញហើយ ក្រោយ​ពី​បញ្ចប់ព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។

អញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅ​ល្ងាចមិញ គេឃើញ​មាន​វត្ត​មាន សម្តេច​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ, សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល​មួយ​ចំនួនទៀត។

សូម​បញ្ជាក់ថា សម្តេចព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​ទៅ​កាន់ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពីថ្ងៃទី១ ខែមីនា ដើម្បីពិនិត្យព្រះរាជសុខភាព៕

Advertisement
Advertisement