Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជរដ្ឋាភិបាល​កំពុង​ពិចារណាធ្វើ​ការ​ព្យាបាល​អ្នកជំងឺកូវីដ​១៩​នៅ​តាម​ផ្ទះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើន ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីរពេទ្យ។

សម្តេចតេជោ ក៏​បានប្រាប់​ទៅ​រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏​ដូចជា​ក្រុមការងារ សូម​ពិចារណា​ចំពោះ​វិធានការថ្មីនេះ ករណីដែលការ​ចម្លងក្នុង​សហគមន៍មិន​ព្រមថមថយ៕

Advertisement
Advertisement