Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីយោធា និងស៊ីវិល ដែលមិ​នចាក់វ៉ាក់សាំង នឹងបាត់បង់ការងារ

លោក ហ៊ុន ម៉ាណែត កូនច្បងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងចាក់វ៉ាក់សាំងនាពេលកន្លងទៅ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីយប់​ថ្ងៃទី០៦ មេសា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា មន្ត្រីយោធា និងស៊ីវិលណា ដែលគេចវេស​មិនព្រមចាក់វ៉ាក់សាំង នឹងមិនអនុញ្ញាត​ឲ្យ​ចូលបំរើការងារឡើយ ។

លោក ហ៊ុន ម៉ាណែត កូនច្បងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងចាក់វ៉ាក់សាំងកូវីដ-១៩នាពេលកន្លងទៅ

សម្ដេច ហ៊ុន សែន បានលើកឡើងនៅក្នុងសារមួយថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង ។សម្ដេចបន្ថែមថា «នៅពេលណាមួយដែលស្ថាប័នរបស់ខ្លួនចាក់បាន៧០ភាគរយឡើងលើ មន្រ្តីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនអនុញ្ញាតឱ្យចូលប្រជុំដែរ ទុកឱ្យដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងដែលចាក់ដើម្បីការពារខ្លួនឯង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ឬក៏ជាមន្រ្តីរាជការធ្វើអ្វីតទៅទៀត»។

ការលើកឡើងទាំងនេះបានធ្វើឡើង បន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀត ជាមន្រ្តីដែលគេចវេសមិនចង់ចាក់វ៉ាក់សាំង​ ៕

Advertisement
Advertisement