Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជាងផ្សារដែក ទៅ​ជួញដូរ​គ្រឿងញៀនក្រែងមានលឿន ឥឡូវអាវុធហត្ថ​ខេត្ត​តាកែវព័ទ្ធចាប់នៅស្រុកកោះអណ្តែត

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​តាកែវ សហការជាមួយ​កម្លាំងកង​រាជអាវុធហត្ថ​កោះអណ្តែង ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជ​អាជ្ញា​អមសាលាដំបូង​ខេត្ត​តាកែវ បាន​ចុះ​បង្រ្កាប​ករណីជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ព្រៃបាយ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ដោយ​ឃាត់ខ្លួនបានជនសង្ស័យ​ម្នាក់ រួម​ជាមួយ​វត្ថុតាង​ជាគ្រឿងញៀន​មួយ​ចំនួន។

ជនសង្ស័យ​ត្រូវ​បញ្ជាក់ថា មានឈ្មោះ ឃុន លុកគោ (ហៅគោ ) ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងផ្សារដែក និងមានដឺកាចាប់ខ្លួនលោកចៅក្រមស៊ើបសួរ នូ ដារ៉ា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២០ផងដែរ ពីបទជួញដូរគ្រឿងញៀននេះដែរ។

ក្នុងនោះ សមត្ថកិច្ច​ក៏​ដកហូតបានវត្ថុតាង​រួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ធំ ទម្ងន់ ២០៣,១៩ក្រាម (ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងគ្រឿងញៀន០១ ព្រមទាំង សម្ភារៈច្រកនិងវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

Advertisement
Advertisement