Connect with us

Hi, what are you looking for?

ក្នុងស្រុក

បង្រ្កាបករណីគ្រឿងញៀន​ជិត២គីឡូក្រាម​នៅ​បឹងកក់ រកឃើញ​ស្នងការ​រងខេត្ត​កំពត​ម្នាក់ជាមេក្លោង

កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​បានបើកប្រតិបត្តិការ​បង្រ្កាប​ករណីជួញដូរ​គ្រឿង​ញៀនដ៏ធំ​មួយ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយ​ធ្វើការឃាត់ខ្លួន​មនុស្ស​ចំនួន៣នាក់ ក្នុង​នោះ​មាន​ស្នងការរងនគរបាល​ខេត្ត​កំពត​ម្នាក់ រួម​ជាមួយ​គ្រឿងញៀន​ជិត​២គីឡូក្រាម។

យោង​តាម​របាយការណ៍ជនសង្ស័យ​ទាំង​៣នាក់​នោះរួម​មាន៖

ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ

*ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ

*ទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

Advertisement
Advertisement