អន្តរជាតិ
AstraZeneca ត្រូវបានណែនាំឲ្យប្រើសម្រាប់មនុស្សចាប់ពី៦០ឆ្នាំ
ក្រុងឡុងដ៍ៈប្រទេសអង់គ្លេស និងអ៊ីតាលីបានផ្តល់អនុសាសន៍កាលពីថ្ងៃពុធ (ទី ៧ ខែមេសា) ថា វ៉ាក់សាំង AstraZeneca របស់ក្រុមហ៊ុន AstraZeneca គួតែត្រូវបានប្រើប្រាស់សម្រាប់មនុស្ស ដែលមានវ័យចាប់ពី៦០ឆ្នាំ ខណៈកន្លងទៅមានការរកឃើញថា មានបញ្ហាកំណកឈាមចំពោះការប្រើដោយប្រជាជនដែលមានអាយុក្រោម៣០ឆ្នាំ ។ នេះ បើតាមការផ្សាយរបស់cna នាព្រឹកថ្ងៃទី០៨ មេសា នេះ ។

វ៉ាក់សាំង AstraZeneca
មានប្រទេសជាងចំនួន ១២ ក្នុងពេលតែមួយបានផ្អាកការប្រើប្រាស់វ៉ាក់សាំងដែលត្រូវបានផ្តល់ទៅឱ្យប្រជាជនរាប់ម៉ឺនលាននាក់នៅអឺរ៉ុប ។ ប៉ុន្តែភាគច្រើនបានបន្តឡើងវិញដូចជាប្រទេសបារាំង ហូឡង់ និងអាឡឺម៉ង់ ដោយគ្រាន់តែធ្វើការណែនាំពីអាយុដែលត្រូវប្រើ ។
អាជ្ញាធរសុខាភិបាលរបស់ប្រទេសអ៊ីតាលីបានផ្តល់អនុសាសន៍ថា ការចាក់ថ្នាំបង្ការរោគនេះគួរតែត្រូវបានធ្វើទៅលើតែមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ប៉ុន្តែបាននិយាយថា អ្នកដែលមានអាយុក្រោម ៦០ឆ្នាំដែលធ្លាប់បានប្រើ AstraZeneca ពីដំបូង ក៏អាចប្រើជាលើកទីពីរបានដែរ ៕
