Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកជំងឺកូវីដ១៩កើនឡើងខ្លាំង អាជ្ញាធរ​សម្រេច​យក​វិទ្យាល័យ​មួយធ្វេីជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩

(ភ្នំពេញ) – នៅវេលាថ្ងៃត្រង់ ថ្ងៃទី៩ ខែមេសា នេះ អាជ្ញាធររាជធានីភ្នំពេញ បាន​សម្រេច​រៀបចំ​ទីតាំងវិទ្យាល័យ​ ជា ស៊ីម ​សាមគ្គី​ ដើម្បីយកធ្វេីជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩​ រួមទាំងចត្តាឡីស័កផងដែរ ក្រោយ​ពីចំនួន​អ្នក​ជំងឺកូវីដ​១៩​កើន​ឡើងកាន់តែច្រើន។

​​នៅ​ថ្ងៃទី​៩ ខែមេសានេះ ក្រសួងសុខាភិបាល​បានប្រកាស​ថា គេ​បានរកឃើញករណីវិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី រហូត​ដល់ទៅ ៥៧៦នាក់ ក្នុងនោះរកឃើញ​នៅ​រាជធានីភ្នំពេញចំនួន​៥៤៤​នាក់​, ព្រះសីហនុ ១២​នាក់​, កណ្តាល ១​នាក់​, ស្វាយរៀង ១៦​នាក់​, កំពង់ចាម​១​នាក់ និង​សៀមរាប​២​នាក់​៕

Advertisement
Advertisement