Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិក ព្រមានពីភាពគឃ្លើនរបស់ចិន ចំពោះតៃវ៉ាន់

សកម្មភាពឡោមព័ទ្ធកោះតៃវ៉ាន់ ដោយកម្លាំងយោធាចិន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះសកម្មភាពឈ្លានពានរបស់ចិន​ប្រឆាំង នឹងកោះតៃវ៉ាន់ ហើយបានព្រមានថា វាជាកំហុសដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកណាម្នាក់ដែលព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន នៅតំបន់ប៉ាស៊ីហ្វិកខាងលិចដោយកម្លាំង ។ នេះបើតាមការផ្សាយរបស់can

សកម្មភាពឡោមព័ទ្ធកោះតៃវ៉ាន់ ដោយកម្លាំងយោធាចិន

លោក Blinken បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ថា “អ្វីដែលយើងបានឃើញ ហើយអ្វីដែលជាការព្រួយបារម្ភពិតប្រាកដរបស់យើងគឺសកម្មភាពដែលគឃ្លើនកាន់តែខ្លាំងឡើងដោយរដ្ឋាភិបាលនៅទីក្រុងប៉េកាំងសំដៅទៅលើកោះតៃវ៉ាន់ ដោយបង្កើនភាពតានតឹងនៅតាមច្រកសមុទ្រ” ។

លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តជាយូរមកហើយក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ ដើម្បីធានាថាតៃវ៉ាន់មានសមត្ថភាពការពារខ្លួន និងដើម្បីរក្សាសន្តិភាព និងសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ៕

 

Advertisement
Advertisement