Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនបុរសម្នាក់ រឿងញុះញង់ឲ្យមានបញ្ហាសន្តិតាមបញ្ដាញសង្គម

កំពង់ចាម​ ៖​ សមត្ថកិច្ចបាននិយាយថា គេបានឃាត់ខ្លួនបុរសជាជាងកាត់កញ្ចក់ម្នាក់​កាលពីថ្ងៃទី១១ មេសា នៅក្នុងទីរួមខេត្តកំពង់ចាម ពីបទញុះញុង់​ធ្វើ​ឲ្យ​មានការ​វឹកវរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ,​ រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ និង​បទ​ប្រមាថ​ ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ កាលពី​ក្នុង​ខែមីនា​ ដល់​ខែមេសា​ ឆ្នាំ​២០២១​ ។​

ជនដែលរងការចោទថា បានប្រើប្រាស់faceboo ធ្វើឲ្យប៉ះពាល់សន្ដិសុខសង្គម

ជនសង្ស័យឈ្មោះ​ មាន​ ពន្លក​ ហៅ​ បង​ តា​ ដែល​មាន​គណនី​ Tiktok​ ឈ្មោះ​ នាយ​ ប្រុ​ញ​ និង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​ បង​ តា​ មានមុខរបរ ជា​ជាង​កាត់​កញ្ចក់​ នៅ​ទីរួមខេត្ត​កំពង់ចាម​ ។​

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement