Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យ​ច្រានចោល ព័ត៌មានផ្អាក​ការចាក់វ៉ាក់សាំងស៊ីណូហ្វាម

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

(ភ្នំពេញ)​ – កាលពីយប់មិញ (១១ មេសា) នេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាស​ធ្វើ់ការច្រានចោល ចំពោះ​ការ​ផ្សព្វផ្សាយ​ដំណឹងដែលថា ក្រសួងសុខាភិបាលផ្អាកការចាក់វ៉ាក់សាំងស៉ីណូហ្វាមសម្រាប់អ្នកដែលបានចាក់លើកទី១។

លោកជំទាវ បានបញ្ជាក់ថា «នេះជាព័ត៌មាន មិនពិតទេ។ សុំបងប្អូនកុំជឿ ហើយសុំកុំបន្តចែកចាយ។ ខ្ញុំសុំច្រានចោលទាំងស្រុងនូវការផ្សាយបែបក្លែងបន្លំនេះ»។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានសំណូមពរអាជ្ញាធរ ជួយចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕

Advertisement
Advertisement